មហាវិទ្យាល័យ សង្គមសាស្ត្រ និងសេដ្ឋកិច្ច

Faculty of Social Sciences and Economics

ជំនាញ

  • សេដ្ឋកិច្ច Economics
  • ធនាគារនិងហិរញ្ញវត្ថុ Finance and Banking
  • ពាណិជ្ជកម្មអន្តរជាតិ International Business
  • អភិវឌ្ឍន៍សហគមន៍ Community Development
សេដ្ឋកិច្ច

         និស្សិតមានសមត្ថភាពគ្រប់គ្រងតម្លៃ គោលនយោបាយរូបិយវត្ថុ ភាពអត់ការងារធ្វើ អតិផរណា យល់ដឹងពីទ្រឹស្ដី មីក្រូសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយរបស់រដ្ឋាភិបាលដោយផ្ដោតលើ សេដ្ឋកិច្ចឌីជីថល ចេះប្រើប្រាស់ធនធាន ដែលមានកម្រិតរបស់ ប្រទេសឱ្យមានប្រសិទ្ធភាព និងផលប៉ះពាល់នៃគោលនយោបាយ លើសេដ្ឋកិច្ច ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ប្រឈមនៅក្នុងពិភពលោក ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស។

សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
  • អ្នកវិភាគសេដ្ឋកិច្ច
  • អ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច
  • អ្នកវាយតម្លៃគម្រោង ឬអចលនទ្រព្យ
  • អ្នកវិភាគទិន្នន័យ
  • អ្នកជំនាញសេដ្ឋកិច្ច និងជាមន្រ្តីរាជការតាម ក្រសួងស្ថាប័ន។
ធនាគារនិងហិរញ្ញវត្ថុ

         និស្សិតមានសមត្ថភាពលើការគ្រប់គ្រងឥណទាន គ្រប់គ្រងធនាគារ រៀបចំផែនការហិរញ្ញវត្ថុ ចេះកសាងសេវាកម្មធនាគារតាមបែប ឌីជីថល សមត្ថភាពក្នុងការដោះស្រាយបញ្ហា ទាក់ទងនឹងការ គ្រប់គ្រងថវិកា ដឹងពីរបៀបធ្វើការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ការធ្វើផែនការវិនិយោគ និងយល់ពីរបៀបដែលស្ថាប័នហិរញ្ញវត្ថុ ធ្វើការព្រមទាំងចលនាហិរញ្ញវត្ថុដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច។

សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
  • អ្នកវិភាគហិរញ្ញវត្ថុ
  • អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
  • ជំនួយការផ្នែកហិរញ្ញវត្ថុ
  • បេឡាករ
  • អ្នកគ្រប់គ្រង សាច់ប្រាក់
  • អ្នកគ្រប់គ្រងធនាគារ
  • អ្នកគ្រប់គ្រងឥណទាននិងជាមន្រ្តីរាជការតាមក្រសួងស្ថាប័ន។

ការសិក្សាផ្សារភ្ជាប់ជាមួយការអនុវត្តនៅបន្ទប់អនុវត្តន៍ របស់សាកលវិទ្យាល័យ

ពាណិជ្ជកម្មអន្តរជាតិ

        និស្សិតមានសមត្ថភាពលើការធ្វើពាណិជ្ជកម្មអន្តរជាតិ ច្បាប់នៃ ធ្វើការពាណិជ្ជកម្មអន្ដរជាតិ ការវិភាគទីផ្សារ ព្រមទាំងទិដ្ឋភាពរួម នៃហានិភ័យបញ្ហាប្រឈមនិងឱកាសនៃការប្រកួតប្រជែងក្នុងទីផ្សារ ពិភពលោក។ និស្សិតយល់ដឹងអំពីមុខវិជ្ជា E-Commerce ដោយ ប្រើប្រាស់បច្ចេកវិទ្យាធ្វើជាមធ្យោបាយក្នុងការធ្វើពាណិជ្ជកម្ម។

សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
  • អ្នកគ្រប់គ្រងពាណិជ្ជកម្ម
  • ទីប្រឹក្សាអាជីវកម្ម
  • អ្នករៀបចំ គោលនយោបាយពាណិជ្ជកម្ម
  • អ្នកជំនាញជួញដូរ
  • អ្នកវិភាគអាជីវកម្ម និងជាមន្រ្តីរាជការតាមក្រសួង ស្ថាប័ន។
អភិវឌ្ឍន៍សហគមន៍

        និស្សិតមានសមត្ថភាពរៀបចំនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ច សហគមន៍ កាត់បន្ថយភាពក្រីក្ររវាងគម្លាតទីក្រុងនិងជនបទ ចេះរៀបចំផែនការសម្រាប់ប្រជាសហគមន៍ យល់ដឹងពីសេវា សាធារណៈថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចេះអភិរក្ស និងការពារ បរិស្ថានស្របតាមគោលនយោបាយជាតិ។

សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
  • អ្នករៀបចំផែនការអភិវឌ្ឍន៍សហគមន៍
  • ជាអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍សហគមន៍
  • ជាម្ចាស់សហគ្រាសផ្ទាល់ខ្លួន និងជាមន្រ្តីរាជការ តាមក្រសួងស្ថាប័ន។

ការចុះធ្វើកម្មសិក្សាជាក់ស្តែងតាមបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដែលជាដៃគូ។