មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ

Faculty of Law and Political Science

ជំនាញ

  • នីតិសាស្ត្រ Law
  • នីតិសាធារណៈ Public Law
  • វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ Political Science and International Relations
អាជីពក្រោយពេលបញ្ចប់ការសិក្សា

ក្រោយពេលនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យនិស្សិតនឹងទទួលបាន ការងារអាជីពទៅតាមជំនាញដូចខាងក្រោម៖

មុខជំនាញ នីតិសាស្ដ្រ
  • វិជ្ជាជីវៈច្បាប់ និងតុលាការ៖ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មេធាវី សារការី
  • អាជ្ញាកណ្តាល មន្រ្តីច្បាប់ មន្រ្តីរាជការ
  • ទីប្រឹក្សាច្បាប់
  • មជ្ឈត្តករ អាជ្ញាកណ្ដាល
  • សាស្រ្តាចារ្យច្បាប់
  • ជំនួយការច្បាប់
មុខជំនាញ រដ្ឋបាលសាធារណៈ
  • មន្រ្តីរាជការ និងជំនួយការប្រធានស្ថាប័ន
  • អាជ្ញាធរសាធារណៈ អ្នកដឹកនាំស្ថាប័ន ដូចជា អភិបាល អភិបាលរងរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ
  • អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធាននាយកដ្ឋាន។ល។
  • បុគ្គលិកអង្គការសង្គមស៊ីវិល។
មុខជំនាញ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ
  • មន្រ្តីរាជការ ពិសេសនៅក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
  • អ្នកវិភាគព្រឹត្តិការណ៍នយោបាយ សង្គម និងសេដ្ឋកិច្ច
  • មន្រ្តីការទូត
  • ទីប្រឹក្សាស្ថាប័នសាធារណៈ និងឯកជន
  • អ្នកនយោបាយ សាស្ដ្រាចារ្យច្បាប់ និងជាជំនួយការច្បាប់។
លក្ខណៈពិសេស

មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ មានឧត្តមភាព និងលក្ខណៈពិសេស និងបណ្តុះបណ្តាលដូចខាងក្រោម៖

  • មានកម្មវិធីអនុវត្តន៍ទ្រឹស្តីនៅតាមអង្គភាព ស្ថាប័នរដ្ឋនិងឯកជន
  • មានបន្ទប់សវនាការនិងលេខាធិការដ្ឋានសាលាដំបូងនិម្មិត
  • មានសាស្រ្តាចារ្យប្រកបដោយបទពិសោធ ចំណេះដឹង និងគរុកោសល្យដែលកំពុងបំពេញវិជ្ជាជីវៈ
  • មានដៃគូក្នុងវិស័យរដ្ឋនិងឯកជន ដើម្បីផ្តល់ឱកាសឱ្យនិស្សិតអនុវត្តន៍ដោយផ្ទាល់នៅនឹងកន្លែង
  • មានកម្មវិធីអនុវត្តន៍ផ្ទាល់នៅតុលាការនិងការិយាល័យមេធាវី
  • មានក្លឹបប្រឹក្សាអាជីពដើម្បីផ្តល់ព័ត៌មាននិងណែនាំដល់និស្សិត ដែលកំពុងសិក្សា
  • មានកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្រ្ត សង្គម បរិស្ថាន និងសហគមន៍។

ការសិក្សាផ្សារភ្ជាប់ជាមួយការអនុវត្តនៅបន្ទប់អនុវត្តន៍របស់សាកលវិទ្យាល័យ និងការចូលរួមសិក្សាជាក់ស្តែង នៅតាមបណ្ដាស្ថាប័នសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។ ការសិក្សាផ្សារភ្ជាប់ទៅនឹងការងារសហគមន៍។