ជំនាញ
គ្រប់គ្រង
និស្សិតមានសមត្ថភាពចេះរៀបចំគម្រោងផែនការអាជីវកម្ម យល់ដឹង ពីកម្រិតមុខងារ និងតួនាទីរបស់អ្នកគ្រប់គ្រង សហគ្រិនឌីជីថល ការគ្រប់គ្រងយុទ្ធសាស្រ្ដ ភាពជាអ្នកដឹកនាំក្នុងបរិបទបច្ចេកវិទ្យា ប្រសិទ្ធភាពនៃការសម្រេចចិត្ដ ការដោះសា្រយបញ្ហា ការគ្រប់គ្រង ហានិភ័យនិងការគ្រប់គ្រងការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍អង្គភាព។
សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
ម៉ាឃីតធីង
និស្សិតមានសមត្ថភាពចេះរៀបចំយុទ្ធសាស្រ្ដម៉ាឃីតធីងចម្រុះ ចេះជ្រើសរើសទីផ្សារគោលដៅ រៀបចំបណ្ដាញផ្សព្វផ្សាយចម្រុះ ធ្វើម៉ាឃីតធីងឌីជីថល វិភាគបរិយាកាសម៉ាឃីតធីង គ្រប់គ្រង និងរៀបចំ ផែនការម៉ាឃីតធីង យុទ្ធសាស្រ្តលក់ក្នុងយុគសម័យបច្ចេកវិទ្យា ស្រាវជ្រាវ និងវិភាគប្រព័ន្ធព័ត៌មានម៉ាឃីតធីង។
សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
គណនេយ្យ
និស្សិតមានសមត្ថភាពយល់ដឹងពីមូលដ្ឋានគ្រឹះគណនេយ្យពន្ធដារ សវនកម្ម របៀបរៀបចំបិទបញ្ជីគណនេយ្យ រៀបចំរបាយការណ៍ ហិរញ្ញវត្តុ វិភាគរបាយការណ៍ហិរញ្ញវត្តុ យល់ដឹងច្បាប់គណនេយ្យ កម្ពុជា ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ប្រកាសពន្ធ ការ ប្រើប្រាស់ប្រព័ន្ធគណនេយ្យកុំព្យូទ័រនិងការធ្វើសវនកម្ម។
សិក្សាជំនាញនេះ និស្សិតអាចក្លាយជា


ការគ្រប់គ្រងធនធានមនុស្ស
និស្សិតមានសមត្ថភាពចេះរៀបចំផែនការធនធានមនុស្ស ចេះ ជ្រើសរើសនិងសម្រាំងបុគ្គលិក ការអភិវឌ្ឍតម្រង់ទិសនិងបណ្តុះ បណ្តាល ធនធានមនុស្ស ជំរុញលើកទឹកចិត្ដ និងផ្តល់រង្វាន់ជូន បុគ្គលិក សុខភាព និងសុវត្ថិភាពការងារ និងការអនុវត្ដច្បាប់ការងារ។
សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន
និស្សិតមានសមត្ថភាព ចេះគ្រប់គ្រងបណ្តាញការងារតាមប្រព័ន្ធ ព័ត៌មានវិទ្យា គ្រប់គ្រងទិន្នន័យរបស់អង្គភាព គ្រប់គ្រងធនធាន ព័ត៌មាន គ្រប់គ្រង និងអនុវត្តន៍ព័ត៌មានធុរកិច្ច យុទ្ធសាស្រ្តនៃការ គ្រប់គ្រងប្រព័ន្ធព័ត៌មាន គ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ផលិតផល ឬ សេវាកម្មតាមរយៈប្រព័ន្ធព័ត៌មានអេឡិចត្រូនិក។
សិក្សាជំនាញនេះ និស្សិតអាចក្លាយជា
ការគ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍
និស្សិតមានសមត្ថភាពចេះធ្វើបដិសណ្ឋារកិច្ចជាមួយអតិថិជន ចេះ ស្រាវជ្រាវទីផ្សារទេសចរណ៍ ចេះគ្រប់គ្រងសណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ចេះគ្រប់គ្រង និងអភិវឌ្ឍន៍រមណីយដ្ឋាន យល់ដឹងពីគោលដៅទេសចរណ៍ ប្រកបដោយភាពជោគជ័យនិងនិរន្តរភាព។
សិក្សាជំនាញនេះ និស្សិតអាចក្លាយជា


