ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈរូបវន្តគាំទ្រឲ្យសាកលវិទ្យាល័យ

Facilities

បណ្ណាល័យ

         បណ្ណាល័យ របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានពីរទីតាំង ទីតាំងទី១ ស្ថិតនៅផ្លូវកម្ពុជាក្រោម ដែលជាបណ្ណាល័យទូទៅ ត្រូវបាន រៀបចំនូវកម្មវិធីគ្រប់គ្រងបណ្ណាល័យភ្ជាប់ ជាមួយបណ្តាញកុំព្យូទ័រ និង អ៊ីនធឺណិតដែលផ្តល់ភាពងាយស្រួល ដល់អ្នកចូលសិក្សាស្រាវជ្រាវ ក្នុងការស្វែងរកសៀវភៅ ឬអត្ថបទផ្សេងៗ ហើយម្យ៉ាងវិញទៀតក៏បានរៀបចំ ឱ្យមាន ការគ្រប់គ្រងនូវរបាយការណ៍នៃការប្រើប្រាស់សេវាកម្មរបស់បណ្ណាល័យបាន ថែមទៀតផង។ បណ្ណាល័យទី២ ស្ថិតនៅជាន់ទី៧ នៃអគារមាស របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជា បណ្ណាល័យ សម្រាប់ភាសាចិន បណ្ណាល័យមួយនេះក៏បានតំណរភ្ជាប់ជាមួយនឹង E-Library នៅខាងក្រៅប្រទេសផងដែរ។

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស

Faculty of Arts, Humanities and Foreign Languages
សម្ភាររូបវន្ត

        មហាវិទ្យាល័យបានបំពាក់សម្ភាររូបវន្តស្របតាមកម្មវិធីសិក្សាទាំងការបង្រៀន និងការរៀនរួមមាន បណ្ណាល័យភាសាចិន បន្ទប់សោតទស្សន៍ បន្ទប់សិក្សាភាសាអង់គ្លេស បន្ទប់សិក្សាភាសាចិន។

        បន្ទប់សោតទស្សន៍ត្រូវបានបង្កើត ដើម្បីហ្វឹកហាត់នូវជំនាញស្តាប់ភាសាអង់គ្លេស និងភាសាចិនឱ្យបានប្រសើរ ដែលបានបំពាក់សម្ភាររូបវន្តគ្រប់គ្រាន់ និងទំនើប សម្រាប់និស្សិតអនុវត្តន៍ជាក់ស្តែង។ បណ្ណាល័យភាសាចិននេះត្រូវបានបង្កើត សម្រាប់និស្សិតភាសាចិន សិក្សាស្រាវជ្រាវអក្សរសាស្រ្តចិន ដោយបានបំពាក់បច្ចេកវិទ្យា សម្ភាររូបវន្តគ្រប់គ្រាន់ និងទំនើប។

មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

Faculty of Science and Technology
សម្ភាររូបវន្ត

         មហាវិទ្យាល័យបានបំពាក់សម្ភាររូបវន្ត ស្របតាមកម្មវិធីសិក្សាទាំងការបង្រៀន និងការរៀនដោយមានការអនុវត្ត រួមមាន បន្ទប់ Cisco Telepresence បន្ទប់ Data Center បន្ទប់អនុវត្តន៍កុំព្យូទ័រ បន្ទប់អនុវត្តន៍អគ្គិសនី និងអេឡិក បន្ទប់អនុវត្តន៍ ថតវីដេអូ។

បន្ទប់អនុវត្តន៍វិទ្យាសាស្រ្តកុំព្យូទ័រ

        សម្រាប់និស្សិតអនុវត្តន៍ ដោយផ្ទាល់ជាមួយឧបករណ៍កុំព្យូទ័រ ការដំឡើងបណ្តាញកុំព្យូទ័រ និងសរសេរកម្មវិធីកុំព្យូទ័រ

បន្ទប់អនុវត្តន៍បណ្ដាញកុំព្យូទ័រ
បន្ទប់អនុវត្តន៍វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច

        សម្រាប់និស្សិតអនុវត្តន៍ ដោយផ្ទាល់ជាមួយឧបករណ៍កុំព្យូទ័រ ការដំឡើងបណ្តាញកុំព្យូទ័រ និងសរសេរកម្មវិធីកុំព្យូទ័រ

បន្ទប់អនុវត្តន៍ថតវីដេអូ

        សម្រាប់និស្សិតអនុវត្តន៍ដោយផ្ទាល់ជាមួយឧបករណ៍រចនាប្លង់

មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច

Faculty of Social Sciences and Economics
សម្ភាររូបវន្ត

         មហាវិទ្យាល័យបានបំពាក់សម្ភាររូបវន្តស្របតាមកម្មវិធីសិក្សាទាំងការបង្រៀន និងការរៀនរួមមាន បន្ទប់អនុវត្តន៍ការងារធនាគារខ្នាតស្តង់ដា ដែលរៀបចំឡើងសម្រាប់ឱ្យនិស្សិតសិក្សាជំនាញ ធនាគារនិងហិរញ្ញវត្ថុ ឬជំនាញដទៃទៀតដែលពាក់ព័ន្ធ អាចអនុវត្តន៍ជាក់ស្តែងលើផ្នែកសេវាកម្មផ្សេងៗរបស់ធនាគារ ក្នុងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ នៅពេលសិក្សាមុខវិជ្ជាមួយចំនួន ដែលមានការផ្សារភ្ជាប់ជាមួយការងារធនាគារ និស្សិតទាំងអស់ត្រូវទៅអនុវត្តន៍ការងារជាក់ស្តែង នៅបន្ទប់អនុវត្តន៍ធនាគារនេះតែម្តង។ ហើយរាល់កម្មវិធីទំាងអស់នៅក្នុងបន្ទប់អនុវត្តន៍ការងារធនាគារ ត្រូវបាន ផ្សព្វផ្សាយតាមរយៈគេហទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច (www.facebook.com/AEUFbat) និងគេហទំព័របណ្តាញ សង្គម Facebook ផ្លូវការរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (www.facebook.com/AEUCambodia)។

         បន្ទប់សោតទស្សន៍ត្រូវបានបង្កើត ដើម្បីហ្វឹកហាត់នូវជំនាញស្តាប់ភាសាអង់គ្លេស និងភាសាចិនឱ្យបានប្រសើរ ដែលបានបំពាក់សម្ភាររូបវន្តគ្រប់គ្រាន់ និងទំនើប សម្រាប់និស្សិតអនុវត្តន៍ជាក់ស្តែង។

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

Faculty of Business Administration and Tourism
សម្ភាររូបវន្ត

         មហាវិទ្យាល័យបានបំពាក់សម្ភាររូបវន្តស្របតាមកម្មវិធីសិក្សាទាំងការបង្រៀន និងការរៀនរួមមាន បន្ទប់អនុវត្តន៍សណ្ឋាគារ និងបន្ទប់អនុវត្តន៍ចម្អិនអាហារ និងភេសជ្ជៈ។

បន្ទប់អនុវត្តន៍សណ្ឋាគារ

         សកម្មភាពនិស្សិតអនុវត្តន៍ពីការងារការិយាល័យ ទទួលភ្ញៀវជួរមុខធំទូលាយ កិច្ចការគេហកិច្ចនៅសណ្ឋាគារ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ និស្សិតផ្សារភ្ជាប់ទឹ្រស្តីទៅនឹងការអនុវត្តកក់បន្ទប់ស្នាក់នៅ និងយល់ដឹងពីការរៀបចំគេហកិច្ចស្ដង់ដាបីប្រភេទគឺ៖ Suite Room, Superior Room និង Deluxe Room ជាមួយនឹងការបំពាក់ និងប្រើប្រាស់នូវ សម្ភារៈបរិក្ខារទំនើបៗ ដូចជា VoIP Phone ប្រព័ន្ធគ្រប់គ្រងសណ្ឋាគារ Room Master ព្រមទាំងមានការិយាល័យទទួលភ្ញៀវជួរមុខធំទូលាយ។

បន្ទប់អនុវត្តន៍ម្ហូបអាហារ និងភេសជ្ជៈ

         និស្សិតអនុវត្តន៍ការចម្អិនអាហាររួមមាន ដុតនំ ធ្វើបង្អែម (Bakery & Pastry) និងចម្អិនម្ហូបបែបអាស៊ី និងអឺរ៉ុប

និស្សិតអនុវត្តន៍បានីយដ្ឋានក្រឡុក និងលាយស្រា (Cocktail)

         និស្សិតអនុវត្តន៍ការចម្អិនអាហាររួមមាន ដុតនំ ធ្វើបង្អែម (Bakery & Pastry) និងចម្អិនម្ហូបបែបអាស៊ី និងអឺរ៉ុប

មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ

Faculty of Law and Political Science
សម្ភាររូបវន្ត

        មហាវិទ្យាល័យបានបំពាក់សម្ភាររូបវន្តស្របតាមកម្មវិធីសិក្សាទាំងការបង្រៀន និងការរៀនរួមមាន បន្ទប់សវនាការនិម្មិត បន្ទប់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង បន្ទប់អនុវត្តន៍ការងាររបស់ចៅក្រម និងអយ្យការ ។

បន្ទប់សវនាការនិម្មិត

         ជាបន្ទប់សវនាការ ដែលរៀបចំឡើងសម្រាប់ផ្ដល់ឱកាសដល់និស្សិតឯកទេសនីតិសាស្ដ្រ អាចអនុវត្តន៍ ជាក់ស្ដែងលើការជំនុំជម្រះរឿងក្ដីផ្ទាល់តែម្ដង។ រាល់កម្មវិធីទាំងអស់នៅក្នុងបន្ទប់សវនាការនិម្មិត ត្រូវបាន ផ្សាយផ្ទាល់តាមរយៈគេហទំព័របណ្ដាញសង្គម Facebook របស់មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ នយោបាយ (www.facebook.com/ AEUFLPS) និង Facebook ផ្លូវការរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (www.facebook.com/AEUCambodia)។ បន្ទប់នេះមានទីតាំងនៅជាន់ទី១២ អគារមាស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។រ ។

បន្ទប់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង

         លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ជាអង្គភាពរដ្ឋបាលតុលាការ ដែលមានតួនាទីគាំទ្រដល់កិច្ចដំណើរការ ឬជាសេនាធិការឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងលើកិច្ចការបុគ្គលិក រដ្ឋបាល ហិរញ្ញវត្ថុ កិច្ចការទំនាក់ទំនងសាធារណៈជាដើម។ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ក៏ជាកន្លែងសម្រាប់ សាធារណៈជនធ្វើការដាក់ពាក្យបណ្ដឹង និងសាកសួរព័ត៌មាននានាអំពីដំណើរការរឿងក្ដីរបស់ខ្លួនផងដែរ។ បន្ទប់នេះត្រូវបានរៀបចំឡើងដើម្បីឱ្យនិស្សិតបានហ្វឹកហាត់ការងារដោយផ្ទាល់។

បន្ទប់អនុវត្តន៍ការងាររបស់ចៅក្រម និងអយ្យការ

        លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ជាអង្គភាពរដ្ឋបាលតុលាការ ដែលមានតួនាទីគាំទ្រដល់កិច្ចដំណើរការ ឬជាសេនាធិការឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងលើកិច្ចការបុគ្គលិក រដ្ឋបាល ហិរញ្ញវត្ថុ កិច្ចការទំនាក់ទំនងសាធារណៈជាដើម។ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ក៏ជាកន្លែងសម្រាប់ សាធារណៈជនធ្វើការដាក់ពាក្យបណ្ដឹង និងសាកសួរព័ត៌មាននានាអំពីដំណើរការរឿងក្ដីរបស់ខ្លួនផងដែរ។ បន្ទប់នេះត្រូវបានរៀបចំឡើងដើម្បីឱ្យនិស្សិតបានហ្វឹកហាត់ការងារដោយផ្ទាល់។

សាលាក្រោយឧត្តម

Postgraduate School
សម្ភាររូបវន្ត

         សាលាក្រោយឧត្តមបានបំពាក់សម្ភាររូបវន្តស្របតាមកម្មវិធីសិក្សាទាំងការបង្រៀន និងការរៀនរួមមាន បន្ទប់សិក្សា និងស្រាវជ្រាវថ្នាក់បណ្ឌិត សាលការពារសារណា និក្ខេបបទ និងសិក្ខាសាលា។

បន្ទប់សិក្សា និងស្រាវជ្រាវថ្នាក់បណ្ឌិត

        និស្សិតថ្នាក់បណ្ឌិតទាំងអស់ អាចប្រើប្រាស់បន្ទប់សិក្សានិងស្រាវជ្រាវថ្នាក់បណ្ឌិត ដើម្បីសិក្សាក្នុងម៉ោងសិក្សា និងធ្វើការស្រាវជ្រាវក្នុងការរៀបចំសរសេរនិក្ខេបបទរបស់ខ្លួន ដើម្បីបញ្ចប់ការសិក្សា។

សាលការពារសារណា និក្ខេបបទ និងសិក្ខាសាលា

        និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទាំងអស់ ត្រូវបានជំរុញឱ្យផ្តោតលើការស្រាវជ្រាវ តាមរយៈការសរសេរគម្រោងស្រាវជ្រាវ របាយការណ៍ស្រាវជ្រាវ ឬនិក្ខេបបទ ដែលស្របតាមផែនការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ ដើម្បីឱ្យនិស្សិតមានបំណិនពិតប្រាកដ និងជាក់ស្តែងនិយម។